សារពីប្រធានក្រុមហ៊ុន
 


សូមស្វាគមន៍ និងថ្លែងអំណរគុណសំរាប់ការចូលមកកាន់គេហទំព័ររបស់ក្រុមហ៊ុនស៊ីនទ្រី ( ខេមបូឌា )។ គោលបំណងរបស់យើងខ្ញុំ គឺផ្ដល់ជូននូវសេវាសំអាត ប្រមូល និងដឹកជញ្ជូនសំណល់រឹង (សំរាម) ជូនប្រជាពលរដ្ឋ និងទីសាធារណៈ ដើមី្បរួមចំណែកក្នុងកិច្ចការពារបរិស្ថាន សុខាមាលភាពសាធារណៈ និង កែប្រែរាជធានី-ខេត្ត អោយទៅជារាជធានី-ខេត្តបៃតង។

ក្រុមហ៊ុនបានខិតខំបំពេញការងារតាមកាតព្វកិច្ចរបស់ខ្លួន និងតាំងចិត្តយ៉ាងមុតមាំក្នុងការបង្កើនប្រសិទ្ធិភាពលើសេវាកម្មឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ និងពង្រីកបន្ថែមលើវិសាលភាពសេវាកម្មប្រមូលសំរាមទៅដល់តំបន់ទាំងឡាយណា ដែលពុំទាន់មានសេវាទៅដល់។ យើងបានបែងចែកការងារប្រតិបត្ដិការពីរធំៗផ្សេងគ្នា គឺការបោសសំអាតតាមដងមហាវិថី និងវិថីនានា និងការប្រមូលសំរាមនៅតាមផ្ទះស្នាក់នៅ ទីផ្សារ ភោជនីយដ្ឋាន និងតំបន់អាជីវកម្មគ្រប់ប្រភេទ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបាននឹងកំពុងប្រឹងប្រែង កែប្រែ និងអភិវឌ្ឍន៏ការងារគ្រប់ផ្នែកដើម្បីពង្រឹងប្រព័ន្ធផ្ដល់សេវាកម្មឱ្យកាន់តែប្រសើរ ដោយប្រើនូវធនធានឱ្យចំទិសដៅ និងតាមបច្ចេកទេសសំរាប់តម្រូវការជាក់លាក់ ។


សេវាបំរើអតិថិជន
  • ទូរស័ព្ទ : (៨៥៥) ២៣ ៨៨៥-៨៥២
  • : ផ្នែកដឹកជញ្ជូនសំរាម
  • : ផ្នែក​ដោះស្រាយថ្លៃសេវាប្រមូលសំរាម
  • : ព័ត៌មានបង់ប្រាក់តាមវិក្កយបត្រក្រុមហ៊ុន
  • : ព័ត៌មានបង់ប្រាក់រួច ប៉ុន្តែវិក្កយបត្រមិនទាន់កែ
  • : ព័ត៌មានទូទៅ
  • : សំរាប់ការត្រលប់មករកព័ត៌មានដើមវិញ
  • ទូរស័ព្ទដៃ : (៨៥៥) ២៣​ ៥៥៥ ២៦៩០
  • : (៨៥៥) ១៥ ៣១០ ៨២៧
 
 
ព្រឹត្តិការណ៍