
កំពង់ចាម

១. ប្រវត្តិក្រុមហ៊ុន
ក្រុមហ៊ុនស៊ីនទ្រី(ខេមបូឌា) សាខាខេត្តកំពង់ចាម បានបង្កើតឡើង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០ ជាក្រុមហ៊ុនមានសិទ្ធិស្របច្បាប់ក្នុងការផ្ដល់សេវាកម្មប្រមូល និងដឹកជញ្ជូនសំរាមចេញពីក្រុងកំពង់ចាម។ ដោយមើលឃើញពីសក្ដានុពលនៃក្រុងសួង និងដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព និងបរិស្ថានស្អាត ក្រុមហ៊ុនក៏បានពង្រីក ការវិនិយោគរបស់ខ្លួននៅទីក្រុងសួងបន្ថែមទៀតនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២។
២. សេវាកម្ម និងផលិតផល
• សេវាកម្មចំបងរបស់សាខាក្រុមហ៊ុនប្រចាំខេត្តគឺប្រមូល និងដឹកជញ្ជូនសំរាមចេញក្រៅក្រុង ប្រកបដោយប្រសិទ្ធិភាព
អោយទាន់ពេលវេលា និងការទទួលខុសត្រូវខ្ពស់។
• ដើម្បីឆ្លើយតបទៅតាមតំរូវការរបស់អតិថិជន ក្រុមហ៊ុនបានផលិត និងនាំចូលធុងសំរាមជាច្រើនប្រភេទដូចខាងក្រោម។
(ចុចលើតំណភ្ជាប់ដើម្បីមើលធុង និងតំលៃ)។
៣. សំភារៈ និងបរិក្ខារ
បច្ចុប្បន្នក្រុមហ៊ុនបានប្រើប្រាស់ទីតាំងយានដ្ឋានចំនួន០១ ទីលានចាក់សំរាម០២ រថយន្តប្រមូលសំរាមជិត២០គ្រឿង គ្រឿងចក្រធន់ធំចំនួន០២គ្រឿង និងឧបករណ៍បច្ចេកទេសមួយចំនួនទៀត។
៤. កិច្ចការសង្គម
ក្រុមហ៊ុនបានចូលរួមកិច្ចការសង្គមជាច្រើនដូចជា ការសំអាតបរិស្ថាន បំរើសេវាបន្ថែមពេលបុណ្យអុំទូក និងបុណ្យជាតិសំខាន់ៗផ្សេងៗទៀត ឧបត្ថម្ភបុណ្យអុំទូក បំរើសេវាបន្ថែមការតាំងពិព៍ណ និងប្រគុំតន្ត្រីថ្នាក់ខេត្ត ឧបត្ថម្ភសកម្មភាពកាកបាទក្រហមកម្ពុជាប្រចាំខេត្ត និងផ្សព្វផ្សាយពីអនាម័យ និងបរិស្ថាន។ល។
៥. ផែនការអនាគត
នៅពេលអនាគតក្រុមហ៊ុននឹងពង្រីកសេវារបស់ខ្លួន អោយមានវិសាលភាពធំជាងមុន បន្ថែមទុនវិនិយោគ ពង្រីកទីលានចាក់សំរាម និងបង្កើនធនធានមនុស្ស ដើម្បីអោយខេត្តទទួលបានជ័យលាភីក្រុងស្អាតផ្ការំដួល៣ទង។
៦. ទំនាក់ទំនង
អាសយដ្ឋាន៖ ផ្លូវលេខ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ទូរស័ព្ទលេខ៖ (០៤២) ៩៤១ ១៦៨ ទូរសារ៖ (០៤២) ៩៤១ ១៦៩